ព័ត៌មានជាតិ

ជនរងគ្រោះម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ

កណ្តាល: បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវឆ្លងចរន្តឆក់កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង៣០នាទីនៅចំណុចផ្ទះឈ្មោះគង់ ខុននៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះធី ណាន់ ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករជាងជួសជុលរថយន្ត
មានទីលំនៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើជនរងគ្រោះបានមកធ្វើការងារតាំងព្រឹកមកជាធម្មតា ដល់ម៉ោង១១ថ្ងៃត្រង់ឈប់សំរាកហូបបាយ លុះដល់ម៉ោង១និង៣០នាទីក៍ចុះធ្វើការបន្តទៀត ។ដោយស្វានរន្ធសាកស៊ីរថយន្តបន្ត ស្វានបាន៦រន្ធស្រាប់តែជនរងគ្រោះស្រែកថាឆក់អញហើយៗ។ ភ្លាមនោះឈ្មោះចម្រើន ឌី បានស្ទុះទៅដកខ្សែភ្លើងចេញ ជនរងគ្រោះបានដួលទៅដីហើយ និយាយបាន បួនប្រាំម៉ាត់ក៏សន្លប់នៅនឹងកន្លែងកើតហេតុ។ភ្លាមៗនោះក៏បានយកជនរងគ្រោះដាក់រថយន្តយកទៅសង្គ្រោះនៅមណ្ឌលសុខភាពតាលន់ ពេលទៅដល់លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ។
ក្រោយទទួលបានព៌តមានភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសពដោយមានការចូលរួម:
កម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ លោកមេភូមិ គ្រូពេទ្យមណ្ឌលសុខភាពតាលន់
ពិនិត្យមានស្នាមជាំខ្លោចត្រង់ដៃខាងស្ដាំក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ក្រុមគ្រួសារបានទទួលស្គាល់ថាពិតជាឆក់ខ្សែភ្លើងប្រាកដមែន។
ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់