ព័ត៌មានជាតិ

រន្ធត់ចិត្តហួសថ្លែង!! ឪពុកចុងរំលោភកូនរហូតមានផ្ទៃពោះ ២ទៅ៣ខែ

ពោធិ៍សាត់: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៤៥នាទី ដោយបានទទួលបណឹ្ដងផ្ទាល់មាត់ពីគ្រួសារកុមារីរងគ្រោះឈ្មោះ ថ ធ ន ភេទស្រី អាយុ ១២ឆ្នាំ ខេត្តពោធិ៍សាត់ បានមក ប្ដឹងសមត្ថកិច្ចយើងថា នៅកំឡុងខែ៤ ចូលឆ្នាំខ្មែររួច ឆ្នាំ២០១៩ ឪពុកចុងឈ្មោះ ប៉ិច ឡា អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានធ្វើសកម្មភាព ចាប់រំលោភ រួចគំរាមហាមមិនឲ្យមាត់ប្រាប់អ្នកណា នៅដីចម្ការរបស់ខ្លួនរហូតដល់មានផ្ទៃពោះចំនួនពីរឬបីខែ។

ក្រោយពីបានទទួលបណ្ដឹង កម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ឃាត់ខ្លួនជនសង្ស័យខាងលើនៅម៉ោង ១៧និង២០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចខាងកើតរង្វង់មូលប្រម៉ោយ ទល់មុខសាលាភាសាអង់គ្លេស ភូមិប្រម៉ោយ ឃុំប្រម៉ោយ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្ដនីតិវិធីច្បាប់៕

មតិយោបល់