ព័ត៌មានជាតិ

បន្លំដូរសំបុត្រផ្ញើរលួចយកម៉ូតូ នៅចណុចក្នុងមន្ទីរពេទ្យរុស្ស៊ី សន្តិសុខពេទ្យផ្ទៀងសំបុត្រលេខខុសគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កាលពីវេលាម៉ោង៣និង០០នាទី មានករណី បន្លំដូរសំបុត្រផ្ញើលួចយកម៉ូតូ នៅចណុចក្នុងមន្ទីរពេទ្យរុស្ស៊ី សន្តិសុខពេទ្យផ្ទៀងសំបុត្រលេខខុសគ្នា ទើបអោយឈប់ប៉ុន្តែជនសង្សយ័ព្យាយាមរត់ ត្រូវបានសន្តិសុខមន្ទីរពេទ្យចាប់ជាប់។
ជនសង្ស័យ ឈ្មោះ អៀង គីមថេត ភេទ ប្រុស អាយុ 31 ឆ្នាំមុខរបរ ធ្វើសំណង់ ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ម៉ូតូជនរងគ្រោះ C125សេរី019 ស្លាកលេខ 1N-8406 កំពង់ស្ពឺ
លេខតួ ម៉ាស៊ីន 5480563 ។
បច្ចុប្បន្នជនសង្ស័យប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់