ព័ត៌មានជាតិ

នគរបាលស្រុកបាណន់បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាជួញដូរចំនួន៦នាក់ដកហូតថ្នាំញៀនព្រមទាំងសម្ភារ: ពាក់ព័ន្ឋមួយចំនួន

បាត់ដំបង: ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែរនាំលើ ការងារជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលា ដំបូងផងនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក ដឹកនាំមន្រ្តីផ្នែកជំនាញ ប្រឆាំងបទល្មើស គ្រឿងញៀន និងកម្លាំងអន្តរាគមន៍អធិការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលតាគ្រាម ធ្វើការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី នៅក្នុងមូលដ្ឋាន ខាងលើ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ ខ្លួនជនសង្ស័យដែលជាអ្នកចែកចាយបានចំនួន ០៦នាក់ស្រីចំនួន០២នាក់ក្នុងបទល្មើសជាក់ស្តែងព្រមទាំងចាប់យកបាន វត្ថុតាងរួមមាន÷
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន0 6 កូនថង់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនះន 02 គ្រឿង
-ទូរស័ព្ទចំនួន05 គ្រឿង
-កាំភ្លេីងខ្យល់ចំនះន 02 ដើមនិងក្បាលគ្រាប់ សំណចំនួន 43គ្រាប់។
– កាំបិតចំនួន03 ដើម
-ម៉ូតូចំនួន 05 គ្រឿង
-ប្រាក់ចំនួន 140,900រៀល
-សម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួន

-ជនសង័្សយទាំង06នាក់មានឈ្មោះខាង ក្រោម÷
1-ឈ្មោះ គិម ប៊ិច ភេទស្រីអាយុ 76ឆ្នាំ នៅ ភូមិប៉ោយស្វាយ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបា ត់ដំបង
2-ឈ្មោះ ស៊ិន សេរី ភេទស្រីអាយុ25ឆ្នាំនៅភូមិ
រហាត់ទឹក ឃុំរហាត់ទឹកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
3-ឈ្មោះ ចាន់ ដា ភេទប្រុសអាយុ 23ឆ្នាំ នៅ ភូមិអូរតាពុក ឃុំទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
4-ឈ្មោះ ឃុត ឧត្តម ភេទប្រុសអាយុ 32ឆ្នាំ នៅភូមិកៀនកេះ2 ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង
5-ឈ្មោះ សួន ភារម្យ ភេទប្រុសអាយុ32ឆ្នាំ
នៅភូមិប្រជាធម្ម ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ
6-ឈ្មោះ ហេង ចន្ថាវ៉ាត់ ភេទប្រុសអាយុ22ឆ្នាំ
នៅភូមិតាគ្រាម ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង

ពេលនេះនគរបាលស្រុកបាណន់ កំពុង រៀបចំឯកសារតាមនីតិវិធី បញ្ជូន មុខ សញ្ញា សង្ស័យ និង វត្ថុ តាង ពាក់ ព័ន្ធ មកកាន់ការិយាល័យ ជំនាញ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕

 

មតិយោបល់