ព័ត៌មានជាតិ

សម្រាម​ជា​បញ្ហា​មួយ​ក្នុង​រូបមន្ត ផ្តុំ​៣ ផ្តាច់​២ ផ្តើម​១ របស់​សាលា​រាជធានី​ភ្នំពេញ

​នា​ព្រឹក ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៣ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការ ចូលរួម​ពី​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ និង​អង្គការ​សង្គម​ស៊ី​វី​ល​ពាក់ព័ន្ធ ជាច្រើន​នាក់​”​ស្តីពី​ការកំណត់​ភារកិច្ច និង​យុទ្ធសាស្ត្រ កែលំអរ​ការអនុវត្ត​ការងារ​គ្រប់គ្រង និង​ការផ្តល់​សេវាកម្ម​សម្រាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​” ។​

​ក្នុង​អង្គ​សិក្ខាសាលា​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក ចូលរួម​ទាំងអស់​បាន​សិក្សា ស្វែងយល់​ពី​កិច្ចការ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅ នឹង​ស្ថានភាព​គ្រប់គ្រង​សំណល់​ក្នុង​រាជធានី​ភ្នំពេញ ការ​ឆ្ពោះទៅ​កែលំអ​ប្រព័ន្ធ គ្រប់គ្រង​សំណល់​រឹង​ទីក្រុង និង​ការងារ​អនុវត្ត​គ្រប់គ្រង​សម្រាម និង​កិច្ច សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ។

​ព្រមជាមួយ​នោះ​ក្រុម​មន្ត្រី​ជំនាញ​ក៏​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ការងារ​គ្រប់គ្រង​សំណល់​នៅ​ប្រទេស​ថៃ និង បទពិសោធន៍​របស់​អង្គការ​មូលនិធិ​អាស៊ី​ក្នុង​ការគ្រប់គ្រង​សំណល់​រឹង​នៅ​ប្រទេស​សិរី​លង្កា និង​ម៉ុង​ហ្គោលី ជូន​ដល់ អង្គសិក្ខាសាលា​ផងដែរ ។

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន គូសបញ្ជាក់ថា យើង​ទាំងអស់គ្នា​ជា​អ្នកបង្កើត​សម្រាម ហើយ​បើ​យើង​មិន​ព្រម​ផ្លាស់ប្តូរ ឥរិយាបទ និង​ទំលាប់​នៃ​ការគិតគូរ​ទុកដាក់ និង​វេច​ខ្ចប់​សម្រាម នោះទេ ទីក្រុង​របស់​យើង​នៅតែ​មិន​បាន​ស្អាត​នោះឡើយ ។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ៩ ត្រូវ​ចាត់​ឲ្យ​អភិបាលរង ខណ្ឌ​មួយរូប​ទទួលខុសត្រូវ​ឲ្យ​ច្បាស់លាស់​លើ​បញ្ហា​សម្រាម និង​ជា​អ្នកសំរបសំរួល​ជាមួយ ក្រុមហ៊ុន​ប្រមូល​សម្រាម រួម​ទាំង​ការពង្រឹង​វិធានការណ៍​ច្បាប់ ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ប្រជា ពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ចូលរួម​មិន​រា​ថយ​ក្នុង​ការពង្រឹង​ការគ្រប់គ្រង និង​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ ដូចជា ការ​ចោល​សម្រាម​ពាសវាល​ពាសកាល ដែល​ធ្វើឲ្យប៉ៈពាល់​ដល់​បរិស្ថាន សោភ័ណ្ឌភាព​ទីក្រុង​និង​សុខមាលភាព​ប្រជា ពលរដ្ឋ​ក្នុង​ទីក្រុង​ជា​ដើម ។

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​សម្រាម គឺជា​បញ្ហា​មួយ​ក្នុង​រូបមន្ត (​ផ្តុំ​បី ផ្តាច់​ពីរ និង​ផ្តើម​មួយ​)​ផ្តុំ​បី គឺ​មាន​ការដោះស្រាយ បញ្ហា​សណ្តាប់ធ្នាប់​ចរាច​រណ៍ បញ្ហា​សម្រាម និង​បញ្ហា​លូ ដែល​សាលា​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ខិតខំ​អនុវត្ត​ឲ្យបាន​លទ្ធផ​ល​ល្អ​ក្នុង ឆ្នាំ ២០១៤ ខាងមុខនេះ ដោយ ត្រូវ​អនុវត្ត​វិធានការណ៍​លំអិត​ដល់​ថ្នាក់​ភូមិ សង្កាត់​និមួយៗ៕
gov

មតិយោបល់