កណ្ដាលៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភាពនៃរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-3600 បើកបរដោយជនមិនស្គាល់ឈ្មោះ ភេទប្រុស មានអាយុ ប្រហែល ២០ឆ្នាំ ដែលបើកបរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក TOYOTA RAV4L ពណ៌ស ប្រភេទ ទេសចរណ៍ ពាក់ស្លាកលេខ កណ្តាល 2B-5327 អ្នកបើកបដោយឈ្មោះ ប៉ាន់ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបើក មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកម៉ូតូ។
សន្និដ្ឋាន៖ ករណីនេះ បណ្តាលមកពីអ្នកបើកម៉ូតូបើក ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើករំលោភទៅលើផ្លូវនៃយានយន្តមកពីទិដៅផ្ទុយ។
ក្រោយកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកលៀនស្វាយ ដើម្បីកសាងសំណុំរឿងដោះស្រាយ តាមនីតិវិធី៕


មតិយោបល់