ព័ត៌មានជាតិ

ចេះរកកន្លែងឃើញ! សំណាងមិនមានអ្នករងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយខ្លួនឯង ដោយរថយន្តសណ្ដោងទូកកុងតឺន័រ ខណ:ពេលដែលកំពុងតែបើកសុខៗ ស្រាប់តែរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង ០០ នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើ ប្រភេទសណ្ដោងទូកកុងតឺន័រធំ ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-8572 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតឡើងលើសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាត និងព្យាយាមបើកចុះមកលើផ្លូវវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចុះពិនិត្យបន្ត ៕

មតិយោបល់