ព័ត៌មានជាតិ

ករណីបទល្មើសព្រៃ ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវសមត្ថកិច្ចនាំខ្លួនទៅឆែកឆេរដល់ផ្ទះ នៅស្រុកស្នួល

ក្រចេះ: នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង និងកូនប្រសា មកឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីពួកគេ ត្រូវបានឃាត់ខ្លួន។

កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសា ក្រោយការសាកសួររយៈពេល១ថ្ងៃ ជុំវិញបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

សូមជំរាបថា ការសម្រេចឃាត់ខ្លួនលោក ឧកញ៉ា គង់ ក្រឹង បានធ្វើឡើងបន្ទាប់ពីមានការកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងខាងលើ ដោយក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

មតិយោបល់