ព័ត៌មានជាតិ

ផ្ដាច់ភ្លើងទៀតហើយ នៅខណ្ឌសែនសុខ រហូតដល់ម៉ោង២កន្លះ

ភ្នំពេញៈ ចាប់ពីម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា បានផ្ដាច់ភ្លើងនៅចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសធ្វើការរៀបចំកែលម្អប្រព័ន្ធ រហូតដល់ម៉ោង២៖៣០នាទី រសៀល។

អគ្គិសនីកម្ពុជា ឲ្យដឹងថា “នៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2016 វេលាម៉ោង 11:30 នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅP877-F4 ដែលស្ថិតនៅ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដកបង្គោលតង់ស្យុងទាប(LV)ចាស់ចំនួន 04ដើម និងដាំបង្គោលតង់ស្យុងមធ្យម(MV)ថ្មីចំនួន04ដើមជំនួសវិញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖៣០នាទីរសៀល៕

មតិយោបល់