ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច និងវ៉ៃអ្នកជិះតាមផ្លូវ នៅស្រុកកណ្ដាលស្ទឹង

កណ្តាល: ករណីលួចមានស្ថានទម្ងន់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង១៥នាទី នៅចំណុចភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ ស៊ឹម ថា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ តេង សារ៉ុម ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំនិទៀន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ០២នាក់៖
១.ឈ្មោះ ថោ ថារ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន ) ។
២.ឈ្មោះ ញ៉ែម សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ខ្សែក្រវ៉ាត់មួយក្បាលដែកពណ៌ខ្មៅប្រវែង១២៨ ស.ម ។
-ដុំថ្មពីរដុំ ប៉ុនកំភួនជើងមនុស្សចាស់
-ម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ មានលេខតួនិងលេខម៉ាស៊ីន ៥៤៨៩២៩៦ ពាក់ស្លាកលេខ កណ្តាល1 AD-8025 ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុខាងលើ ជនរងគ្រោះទាំងពីរនាក់រួមទាំងឈ្មោះ សឿន គន្ធា បានជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CR-5454 ឌុបគ្នាចេញពីផ្ទះមកភ្នំពេញពេលមកដល់កន្លែងកើតហេតុក្រុម ជនសង្ស័យបានយកខ្សែក្រវ៉ាត់ដុំថ្ម ដំបង វាយនិងម៉ូតូ បណ្តាលឲ្យរបួស ហើយក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនអស់។

ក្រោយកើហេតុកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន
បានជនសង្ស័យពីរនាក់ខាងលើ បញ្ជូនមកស្រុកកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់