បរទេស៖ កីឡាករខ្សែការពារជើងចាស់ឆ្នើមជនជាតិអេស្បាញ Sergio Ramos នៅថ្ងៃនេះបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះមុខអ្នកគាំទ្រ PSG ថាមិនធ្វើឲ្យខកបំណងឡើយពេលប្រកួតប៉ះនឹងក្លឹបចាស់អនុស្សាវរិ័យមិនអាចបំភ្លេចបាន Real Madrid។
កីឡាកររូបនេះបាននិយាយបែបនេះថា going to die សម្រាប់ PSG ពេលប្រកួតប៉ះនឹងអធិរាជស Real Madrid ពេលប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League លើកនេះ។
ទោះបីជាយ៉ាងណាក្តីចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង PSG មក Ramos រូបនេះបានបង្ហាញខ្លួនតែម្តងគត់ដោយសារតែរបួសសាចដុំប៉ុន្តែគាត់រំពឹងថានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតដ៏អស្ចារ្យមួយនេះជាមិនខាន៕
មតិយោបល់