ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ ត្រូវបានដឹកជញ្ជូនទៅដល់រាជធានី-ខេត្តគោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ។
ហឹបវិញ្ញាសាទាំងនេះ នឹងត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាពក្រោមការ ពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
មតិយោបល់