ព័ត៌មានជាតិ

តួសម្តែង​ហុង​កុង​​ធ្លាយរូបភាព​​​អាក្រាត​​សិប្បនិម្មិត​​

ហុងកុង​៖ថ្មីៗនេះដែរ តារាសម្តែង Sandra Sandra Sandra ​របស់ហុងកុង ដែលយើងស្គាល់យ៉ាងច្បាស់​ថា​ជាតួ​ក្រមិច​ក្រមើម ក្នុងខ្សែភាពយន្តផ្សេងៗ ជាពិសេស​ក្នុងខ្សែភាពយន្ត​​របស់​លោក​គ្រូម៉ៅចាប់ខ្មោច បាន​បង្ហាញ​រូបភាពជាសាធារណៈដ៏គួរ​ឲ្យភ្ញាក់ផ្អើល​​​ល្វែងខាងលើ​។ តារាវ័យ ៤៨ ឆ្នាំ ​​គឺមិនខ្វល់ចំពោះការចែកចាយរូបភាព​អាក្រាត​ល្វែងខាងលើរបស់នាងឡើយ ។ នាង​បាននិយាយថា ​នោះគឺជា​ល្វែងខាងលើ​ដែលច្នៃប្រឌិត​ដោយ​​​​សិល្បៈករតុបតែង​ខ្លួន និងមុខឲ្យនាង​តែប៉ុណ្ណោះ ពោ​លគឺល្វែងខាងលើ​ដែល​អ្នករាល់គ្នា​បានឃើញនោះ គឺ​របស់​សិប្បនិម្មិត​។​

តែទោះជាយ៉ាងណា​តារាសម្តែងក្រមិចក្រមើមនេះ ​បាន​និយាយ​ប្រាប់​ដល់សារព័ត៌មាន​ក្នុងស្រុកនានាថា នាងពិតជា​ពេញចិត្តនិង ទម្រង់សុដន់​​ដែលក្លែងក្លាយ​នោះខ្លាំងណាស់ ដោយមើល​ទៅ​ឃើញសភាព​មូលក្លំ ជាមួយនឹង​បច្ចេកទេស​ដ៏ល្អ របស់អ្នកតុបតែងខ្លួន ​ជាមួយនឹង​​​​ស្រទាប់​​​ទ្រូ​ងដ៏ស្តើង ក្នុងស្ថានភាព​ស្លៀករ៉ូប​អក្សេរ V ចំហទ្រូង ។​

​ក្រោយ​រូបភាពនេះ​ធ្លាយចេញ​តាមអនឡាញ ស្រីស្រស់​វ័យ ៤៨ ឆ្នាំ ​រូបនេះ បាន​​ធ្វើ​ឲ្យ​អ្នកគាំទ្ររបស់នាង ​​​នាំគ្នា​ជជែកវែកញែក និងចែកចាយរូបភាពនេះ​ពីមួយទៅមួយ នៅលើបណ្តាញសង្គម​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SandraSandraSandra2_zpse6d0ffa6.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SandraSandraSandra3_zps7d61f43e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SandraSandraSandra1_zpsf7f214e0.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SandraSandraSandra5_zpsb7a54d70.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SandraSandraSandra4_zps012df8b7.jpg

មតិយោបល់