ភ្នំពេញៈ បុរសម្នាក់ មានប្រពន្ធកូនម្នាក់ទៅហើយ បណ្តែតបណ្តោយទៅតាមកាមតណ្ហា បង្កើតស្នេហាជាមួយក្មេងស្រីអនីតជន អស់រយៈពេល៧ខែ ស្រាប់តែបែកធ្លាយរឿង ក្រោយពីរួមភេទជាមួយគ្នាបាន២ដង ឪពុកម្តាយអូន ប្តឹងបង ចាប់ខ្លួនចូលប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
បុរសជាប់ទោសព្រោះស្នេហា មានឈ្មោះ លី គឹមឆាយ អាយុ២៤ឆ្នាំ មុខរបរ លក់ពោតឆា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តព្រៃវែង មានប្រពន្ធ និងកូនប្រុសម្នាក់ ទៅលេងម្តាយឯ ក្រុងព្រះសីហនុ មួយរយៈហើយ ។ ចំណែកក្មេងស្រីជាអនីតិជន ឈ្មោះ ម ស ព អាយុ១៥ឆ្នាំ លក់ដូរចាប់ហ៊ួយជាមួយម្តាយ ។
តាមប្រភពបានឲ្យដឹងថា ប្រពន្ធជនជាប់ចោទ រវល់តែយកកូនទៅលេងម្តាយឯក្រុងព្រះសីហនុ ច្រើនខែមកហើយ ទុកឲ្យប្តីនៅផ្ទះជួលម្នាក់ឯង និងប្រកបរបរ លក់ពោតឆារ ហើយបុរសខាងលើ ជាម៉ូយទិញគ្រឿង សម្រាប់ចម្អិនពោតឆារលក់ផងដែរ ។ ប្រភពបន្តទៀតថា ជនជាប់ចោទទៅរកទិញគ្រឿង ទិញប៊ីចេងយូរៗ ទៅជាផ្សំគ្រឿងស្នេហ៍ ជាមួយនារីរងគ្រោះ អស់រយៈពេល៧ខែមកហើយ ដែលពួកគេទាំង២នាក់ បង្កើតស្នេហា ហើយឈានដល់ខាងស្រីហ៊ានប្រគល់ខ្លួន ប្រគល់ប្រាណ ដល់ខាងប្រុស បានសម្រេច២ដង នៅផ្ទះសំណាក់ លុះមកដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោយបែកធ្លាយរឿង ល្បួងនាំខ្លួនប្រគល់ឲ្យប៉ូលិស ចាត់ការតាមនីតិវិធី ៕
មតិយោបល់