ព័ត៌មានជាតិ

គេចទៅណារួចលោកចោរ!

ព្រះសីហនុ: នគរបាលស្រុកព្រៃនប់ ចាប់ខ្លួនជនសង្សយ័ម្នាក់ដែលប្រព្រឹត្តអំពើចោរកម្មលួចម៉ូតូគេ កាលពីម៉ោង៥ភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ទេព សាវឿន ហៅប្រេស៊ីល ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-1604 របស់ឈ្មោះ ឈិត ស៊ីថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ ។ ជនសង្សយ័រូបនេះ នគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៩ ៕

 

មតិយោបល់