ព័ត៌មានជាតិ

នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យហើយទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍

យុទ្ធនាការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់អ្នកជិះម៉ូតូនិងចែកមួកការពារសុវត្ថិភាពមកដល់ថ្ងៃនេះបានដំណើរការជិតមួយខែមកហើយនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍និងលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានសំណូមពរយ៉ាងទទូចសូមឲ្យអ្នកបើកនិងអ្នកជិះម៉ូតូទាំងអស់តាំងពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សប្រជាពលរដ្ឋពេលធ្វើដំណើរត្រូវពាក់មួកការពារសុវត្ថិភាពឲ្យបានគ្រប់ៗគ្នានិងពេលវេលា។
ការផ្សព្វផ្សាយអប់រំពញ្ញាក់ស្មារតីក្នុងរយៈពេលមួយខែចាប់ពីថ្ងៃទី១៩ខែកក្កដារហូតមកដល់ថ្ងៃទី១៦ខែសីហានេះគឺនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសម្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍៕

 

មតិយោបល់