កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវសមត្ថកិច្ចខ្លួនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង១រំលងអាធ្រាត្រ ចំណុច ដេប៉ូបូមខ្សាច់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ង្វៀង យ៉ាំងង៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិត ប្រាកដ (ឃាត់ខ្លួន) ។
២-ឈ្មោះ ប្រុស ភេទប្រុស អាយុ២៨ឆ្នាំមិនស្គាល់ទីលំនៅ (គេចខ្លួន) ។
ជនរងគ្រោះ០១នាក់
ឈ្មោះអេង ណារិទ្ធភេទប្រុសអាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហតុ មុខរបរមេការក្រុមហ៊ុនបូមខ្សាច់ ។
វត្ថុតាងចាប់យក៖
ទូកឈើស្មាច់ចំនួន១ពណ៌ខៀវ ប្រវែង៦,៣ ម៉ែត្រ(របស់ជនល្មើស)
-អាគុយ ២គ្រឿង(ជនរងគ្រោះ)
-ប៉ុស្តិ៍ផ្សា ១គ្រឿង(ជនរងគ្រោះ)
-ធុងហ្គាស់ចំនួន១(ជនរងគ្រោះ)
-ធុងខ្យល់ចំនួន១(ជនរងគ្រោះ) ។
*សំភារៈបាត់បង់
-អាគុយ២០០អាំពែ១គ្រឿង
-ម៉ាស៊ីនភ្លើង១គ្រឿង ។
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាអុំទូកមកកន្លែងដេប៉ូបូមខ្សាច់របស់ជនរងគ្រោះ ហើយនាំគ្នាធ្វើសកម្មភាពលួចយកសំភារៈមានដូច ខាងលើ ហើយគេចខ្លួនបាត់ទៅ ។ ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ឈ្មោះង្វៀ យ៉ាំងង៉ុក និងវត្ថុតាងយកមកសាកសួរ និងកសាងសំណុំរឿង បន្តចាត់ការតាមនិតិវិធី ចំណែកឯបក្ខពួករត់គេចខ្លួនបាត់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចសំភារៈខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពពីមុនមក៧ដងនៅរាជធានីភ្នំពេញ ៕
មតិយោបល់