ព័ត៌មានជាតិ

ងោកមួយភាំងបើករថយន្តបុកបង្កាន់ដៃស្ពានរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ងងុយដេកបើករថយន្តក្រឡុកស៊ីម៉ង់ត៏ធំមួយគ្រឿងហើយងោកមួយផ្ទាំងក៏រេចង្កូតជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតកាលពីវេលាម៉ោង៣និង៣០នាទីទៀតឮថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៩ ដែលនៅត្រង់ចំណុចស្ពានអាកាសផ្សារដីហុយ ផ្នែក ខាង លិច ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុង ភូមិ ទ្រុងមាន់ សង្កាត់ អូបែក ក្អម ខណ្ឌ សែនសុខ ។

តាមបុរសដែលជាអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានបើករថយន្តបង្កម៉ាក ហ៊ីយុនដាយ ជាប្រភេទរថយន្តក្រឡុក បេតុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2651ដោយបើកធ្វើដំណើរតាមបណ្ដោយ មហាវិថី សហព័ន្ធ រុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿនដែលបើកចេញពីការ៉ាសនៅឯទំនប់កប់ស្រូវប
ម្រុងយកបេតុងទៅចាក់នៅផ្លូវណតប្រ៊ិជ ។លុះមកដល់ចំណុចកើតហេតុដោយសារតែគាត់ងងុយដេកហើយងោកមួយភាំង ក៏បណ្ដាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេងទៅបុកនឹងបង្កាន់ដៃស្ពានអាកាសចំពេញ ទំហឹងបង្កឲ្យរថយន្តរងការខូចខាត
ក្រពឹតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ និងបង្កាន់ដៃស្ពានអាកាសរងការខូចខាតបែកបាក់បន្តិចបន្តួច ប៉ុន្តែ មិនបង្កឲ្យមានអ្នករងរបួសទេ ។

ក្រោយ ពេលកើតហេតុ ក៏មាន សមត្ថកិច្ច មូល ដ្ឋាន បាន ចុះមក អន្តរាគមន៍ ដល់កន្លែង កើតហេតុ ភ្លាមៗ និង បាន រាយការណ៍ ជូនសមត្ថកិច្ច ជំនាញ ឲ្យ ចុះមក ធ្វើការ វាស់ វែង ស្ទូច យក រថយន្ត បង្ក រួច ទាំង អ្នក បើក រថយន្ត បង្ក ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវ នៃស្នង ការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ធ្វើ ការ ដោះស្រាយ និង ចាត់ការទៅតាម នីតិវិធី ច្បាប់ ជាបន្ត ទៀត នៅ ពេល ក្រោយ ៕

មតិយោបល់