ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យ របួសធ្ងន់ម្នាក់

កំពង់ចាម: នៅវេលាម៉ោង ១០និង២០ នាទីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ៦ ផ្លូវឆ្លងកាត់មុខមន្ទីរពេទ្យស្រុកបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និង ម៉ូតូ ដោយរថយន្ត ០១គ្រឿង ម៉ាកហាយលែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AF 0476 បើកបរដោយឈ្មោះចាន់ដា ផល្លី មានទីលំនៅភូមិបឹងកុក២ឃុំបឹងកុក ស្រុកកំពង់ចាខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើរថយន្តបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1CG 8142 បើកបរដោយឈ្មោះគ្រឿន យឹន ភេទប្រុស អាយុ 28ឆ្នាំ ដែលមានទីលំនៅភូមិទំនប់ ឃុំទំនប់ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានទិសដៅស្របគ្នាហើយម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវ។

សមត្ថិច្ចឲ្យដឹងថាមូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
ករណីនេះបណ្ដាលឲ្យខូចរថយន្ដ ០១គ្រឿង កម្រិត ធ្ងន់ខូចម៉ូតូ ០១គ្រឿង ១កម្រិត ធ្ងន់
និង អ្នកបើកម៉ូតូរបួសធ្ងន់ម្នាក់រីឯអ្នកបើកបររថយន្តមិនមានរបួសទេ៕

មតិយោបល់