ព័ត៌មានជាតិ

លោកយាយវ័យ៦៨ឆ្នាំម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗ

កំពង់ធំ: មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់មនុស្ស០១បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ សោម គូ ភេទស្រី អាយុ៦៨ឆ្នាំ។
មូលហេតុ:ជនរងគ្រោះសារមូរខ្សែភ្លើងម៉ូទ័របូបទឹកចំកន្លែងដាច់រលាត់បណ្តាលឲ្យឆក់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងទើបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់