ព័ត៌មានជាតិ

ប្រពន្ធស្លាប់ភ្លាមៗប្តីរងរបួសធ្ងន់បន្ទាប់ពីបុកជាមួយរថយន្ត ម៉ាក TUNDRA នៅស្រុកព្រៃនប់

ព្រះសីហនុ: បុរសជាប្តីរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃថ្ងៃទី១៧ ខែសីហនុ ឆ្នាំ២០១៩ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩~២០០ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះជាភាគីខាងម៉ូតូ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1B-9802 មានទិសដៅភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ ហេម ហ៊ាន ភេទប្រុស អាយុ ៥០ឆ្នាំត្រូវជាប្តី និងអ្នករួមដំណើរឈ្មោះឆែម ខុម ភេទស្រី អាយុ ៤៩ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានធ្លាក់ក្រលុកផ្លូវខូច ហើយរេចង្កូតមកខាងឆ្វេងដៃ ស្របពេលដែលរថយន្ត ០១គ្រឿង ម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-5008 (ទិសដៅផ្ទុយគ្នា) មកដល់ចំណុចនោះរថយន្តនិងម៉ូតូក៍បុកប៉ះគ្នាតែម្តង។ ភាគីខាងរថយន្តបើកបរដោយឈ្មោះ CHEN JUN ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះ៧៧៨ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអ្នករួមដំណើរឈ្មោះ GuHAINAN ភេទប្រុស អាយុ ៣៨ឆ្នាំ( អ្នកទាំងពីរជាជនជាតិចិន)។
គ្រោះថ្នាក់នេះបណ្តាលឲ្យឈ្មោះ ហេម ហ៊ា អ្នកបើកបរម៉ូតូ របួសធ្ងន់និងស្ត្រីជាប្រពន្ធឈ្មោះ ឆែម ខុម អ្នករួមដំណើរជាមួយគ្នា បានស្លាប់នៅនឹងកន្លែង ។
បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកជន ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបរ និងអ្នករួមដំណើរលើរថយន្តបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់តាមនិតិវិធី៕

 

មតិយោបល់