កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថ្ងៃត្រង់ វេលាម៉ោង ១២និង៤០នាទី មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងរបើកដំបូលប្រក់ស័ង្កសី សរុប ០៨ខ្នងផ្ទះ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ក្នុងនោះ ៖ ឃុំកោះធំ (ក) ចំនួន ០៥ខ្នងផ្ទះ , ឃុំកំពង់កុង ចំនួន ០១ខ្នងផ្ទះ ,ឃុំឈើខ្មៅ ចំនួន ០១ខ្នងផ្ទះ , និងឃុំលើកដែក ចំនួន ០១ខ្នងផ្ទះ។
ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕
មតិយោបល់