(កំពង់ធំ): អគ្គិភ័យបានឆាបឆេះលំនៅដ្ឋានចំនួន២ខ្នងផ្ទះ បណ្តាលមកពីភ្លើងឆេះព្រៃ ហើយហើរប៉ើងមកឆេះរាលដល់ ផ្ទះរបស់ព្រឹនបាលឯក អង្គភាពវរៈសេនាតូចរៀបរយលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ខណៈពេលដែលពុំមានមនុស្សនៅចាំផ្ទះ បង្ករឲ្យភ្លើងឆេះទាំងស្រុង កាលពីវេលាម៉ោង ២រសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅតំបន់ស្តីបិទមាស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីទទួលបានព័ត៌មាន ក៏បានដឹកនាំសហការី នាំយកអំណោយទៅចែកជូនដល់គ្រួសាររងគ្រោះ កាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៦ មានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសម្រាប់ សាងសង់លំនៅដ្ឋាន ចែកជូនក្រុមគ្រួសារទ័ព ដែលត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុង គ្មានសេសសល់អ្វីបន្តិចឡើយ ខណៈពេលដែលក្រុមគ្រួសារ២នាក់ប្តីប្រពន្ឋនាំគ្នាជិះកងទៅទិញ ទឹកកក លុះត្រឡប់មកវិញ ក៏ត្រូវភ្លើងឆេះផ្ទះអស់ចំនួន២ខ្នងផ្ទះជិតគ្នា ដោយសារតែភ្លើងឆេះព្រៃនៅតាមដងស្ទឹង ហើយអណ្តាត ភ្លើងប៉ើងមកឆេះលំនៅដ្ឋាន ។
អគ្គិភ័យបានលេបត្របាក់ជម្រកស្នាក់នៅមួយខ្នងទំហ៊ុំ 4×5 ម៉ែត្រធ្វើអំពីឈើប្រក់ស្លឹក របស់ព្រិន្ទបាលឯក ចែម សុង ជាយោធិននៅអង្គភាពវរសេនាតូចរៀបរយលេខ1 នៃតំបន់សឹករងកំពង់ធំ ចម្ងាយប្រមាណជាង20គីឡូម៉ែតពីទីរួមខេត្តកំពង់ធំ នៅសល់តែផេះ ដោយមិនអាចយកអ្វីបានឡើយ ប្អូនស្រីសាទ ចន្តា ជាភរិយាបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ គាត់ពីរនាក់ប្តីប្រពន្ឋ ពុំបាននៅផ្ទះ ចំនែកូនប្រុសស្រី២នាក់ក៏មិននៅផ្ទះ លុះត្រឡប់មកវិញក៏ត្រូវភ្លើងឆេះផ្ទះលស់តែ ផេះ ក្នុងនោះគាត់បានធ្វើស្រែសន្សំស្រូវទុកបាន40ថាំង និងប្រាក់ចំនួន20ម៉ឺនរៀលទុកសម្រាប់សងគេ និងកង់មួយទុកឲ្យកូនជិះទៅរៀន ក៏ត្រូវភ្លើងឆាបឆេះអស់ដែរ ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ បានចុះទៅត្រួតពិនិត្យ និងផ្តល់នូវអំណោយបណ្តោះអាសន្នរួមមាន ថវិកា 1.200.000រៀល ស័ង្កសីប្រវែង៣ម៉ែត្រចំនួន២០សន្លឹក អង្ករ៥០គីឡូក្រាម មី៣កេស ខោរអាវប៉ារ៉ា២កំប្លេរ ខោរអាវការងារ២កំប្លេរ មុងជ្រលក់ថ្នាំ១ និង ចាន់ ឆ្នាំង ស្លាបព្រា ធុងទឺកមួយចំនួន ក្នុងនោះលោក បានផ្តាំ ផ្ញើរដល់ក្រុមគ្រួសាររងគ្រោះ ឲ្យថែរក្សាសុខភាព និងយកថវិកាទៅទិញសម្ភារៈសម្រាប់សាងសង់លំនៅដ្ឋាន ព្រមទាំង ផ្តត់ផ្គង់កាសិស្សារបស់កូន កុំយកថវិការទៅប្រើប្រាស់ដោយគ្មានប្រយោជន៍ ។
ព័ត៌មានជាតិ
មតិយោបល់