ព័ត៌មានជាតិ

ទីតាំង ផលិត នំបុ័ង មួយកន្លែងនៅ ស្រុក ប្រាសាទបាគងត្រូវបាន អាជ្ញាធរ បិទ

សៀមរាប: ទីតាំង ផលិត នំបុ័ង មួយកន្លែង នៅ ស្រុក ប្រាសាទបាគង បន្ទាប់ពី មាន ប្រជាពលរដ្ឋ អ្នកភូមិ ចំនួន ៨ នាក់ បាន ពុល ពេលនេះ ត្រូវបាន អាជ្ញាធរ បិទ ដោយសារតែ រកឃើញថា មិនមាន អនាម័យ ក្នុង ការផលិត ដែល បណ្តាលឲ្យ ប៉ះពាល់ ដល់ សុខភាព អ្នក បរិភោគ ។

ការចុះ បិទ ទីតាំង ផលិត នំ បុ័ង ខាងលើ បានធ្វើ ឡើង កាលពី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

មន្ត្រី អាជ្ញាធរ ស្រុក ប្រាសាទបាគង បាន និយាយថា កាលពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ នេះថាមាន ប្រជាពលរដ្ឋ ចំនួន ៨ នាក់ ដែល រស់នៅក្នុង ឃុំ ឃុន រាម ស្រុក បន្ទាយស្រី បាន ពុល នំ បុ័ង លាប ប័រដាក់ សាច់ បន្ទាប់ពី ពួកគាត់ បាន ទិញ ពី អ្នកដើរ លក់ ក្នុងភូមិ យកមក បរិភោគ រួចមក ។

មន្ត្រី ដដែល បាន បន្តថា បន្ទាប់ពី បរិភោគ រួចមក ពួកគាត់ បាន ឈឺពោះ ក្អួត រាគ ហើយ ត្រូវបាន ក្រុមគ្រួសារ បញ្ជូនមក មណ្ឌល សុខភាព ដើម្បី សង្គ្រោះ
មន្ត្រី សុខាភិបាល ខេត្តសៀមរាប បាន បញ្ជាក់ថា ការពុល នំបុ័ង ខាងលើនេះ គឺ មិនមែន ដោយសារ ជាតិគីមី នោះទេ គឺ ដោយសារតែ ការផលិត មិនមាន ភាព ស្អាត ប័ រ ឬ សាច់ ផ្អូម និង ផ្ទុកមេរោគ Toxin ។ ក្រោយពី ព្យាបាល ដោយ ការ បង្គ្រប់ ជាតិ ទឹក និង ដាក់ ថ្នាំ បំបាត់ ឈឺពោះ រាគ ដើម្បី បន្សាប ជាតិ មេរោគ Toxin អ្នកជំងឺ និង បាន ធូរស្រាល ឡើងវិញ ។ ប្រសិនបើ ពុល ដោយសារ ជាតិគីមី វិញ អ្នកជំងឺ និង មាន អាការ:រោគ សញ្ញា ភ្លាមៗ និង មាន កម្រិត ធ្ងន់ធ្ងរ ។

អាជ្ញាធរ ស្រុក ប្រាសាទបាគង បាន សំណូមពរ ស្នើរ ឲ្យដល់ អ្នក ប្រកប អាជីវកម្ម ទាំងអស់ ជាពិសេស ទំនិញ ជា ម្ហូបអាហារ នំ ចំណី នានា សូម គិតពី សុវត្ថិភាព អនាម័យ និង គុណភាព ដល់ អ្នកបរិភោគផង៕

មតិយោបល់