ព័ត៌មានជាតិ

បញ្ហាសុខភាពបេក្ខជនមានការៈវិលមុខ ខ្យល់គរ ក្អួត ក្នុងអំឡុងពេលដំណើរការសំណេរ

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការ:វិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការ:ធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរ ក្រោយពីបានទទួលការព្យាបាល៕

មតិយោបល់