ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤៥នាទី ត្រង់ចំណុចមុខឃ្លាំងមួយកន្លែង ស្ថិតភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានករណីប៉ុនប៉ងលួចម៉ូតូ កើតឡើងចំនួន១លើក បង្កឡើងដោយជនសង្ស័យស៊ីវិលម្នាក់ ។

ជនសង្ស័យមានឈ្មោះ ស៊ុយ ធុច ហៅភា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ជីម សុផល មុខរបរយោធា មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:ដកហូតបាន៖
-ម៉ូតូមួយគ្រឿង ម៉ាកស្ស៊យស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7054
-ដែកឆាបចំនួន១
-ដែកសសៃតូចសម្រាប់ឆ្គឹះសោចំនួន២
-កន្ត្រៃ កាត់ព្រុយក្រណាត់ចំនួន១
-កាំបិតចុងស្រួចចំនួន១
-ដកទឹកសម្រាប់ជក់គ្រឿងញៀន១។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

មតិយោបល់