ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា

កណ្ដាល: នៅវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន បានចុះស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តកណ្តាល ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រឹត្តកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចភូមិកោះទៀវ (ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនជាប់ចោទម្នាក់ ឈ្មោះ កុង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ (ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។

ដីកាចាប់ខ្លួនលេខ ៤៧៩ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ របស់លោក ទី សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យចាប់ខ្លួនជនជាប់ចោទខាងលើ។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់