ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុន្នីវង្ស ក្រុម១ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖
ជនសង្ស័យ
១-ឈ្មោះ លក្ខ័ ជាហេង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២-ឈ្មោះ លី ហួ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួ-លេខម៉ាស៊ីន៥៣៨៣៣៧៤ ពាក់ស្លាកលេខ ភ្នំពេញ ១HN ២០៩០។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់