ភ្នំពេញៈ ជនសង្ស័យកាត់ដំបូលចូលលួចនៅ ហាងលក់ទូរស័ព្ទ ដៃស៊េរីទំនើបយីហោ ជី ឃាង ដែលមានទីតាំងនៅ ផ្ទះលេខ៧M ផ្លូវចោមចៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ អស់ចំនួន ៧០គ្រឿង ហើយគេចខ្លួនបាត់អស់លុះវេលាម៉ោង ៧និង១០នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទើបដឹងថា ចោរលួចឆោឡោឡើង។
ម្ចាស់ផ្ទះឈ្មោះ ជី ឃាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រូបគាត់និងក្រុមគ្រួសារបានរៀបចំឥវ៉ាន់ទុកដាក់ រួចក៏ឡើងដេកជាន់លើ អស់លុះព្រឹកឡើងក៏ចុះមករៀបចំឥវ៉ាន់វិញ ស្រាប់តែឃើញទ្វារទូដាក់ទូរស័ព្ទចំហរ និងបាត់អស់ចំនួន ៧០គ្រឿង ទើបប្តឹងនគរបាលឲ្យជួយស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់