ផ្ទះ ព័ត៌មានជាតិ រថយន្តវីហ្គូ ...

រថយន្តវីហ្គូ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

0

កែប: កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៣៣ អា ចន្លោះគីឡូម៉ែត្រលេខ២-៣ ត្រង់ចំណុចទល់មុខក្លោងទ្វារសាលាបឋមសិក្សាអង្គភ្នំតូច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់។

រថយន្តម៉ាកវីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២I8082 អ្នកបើកបរឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកបើកបររងរបួសស្រាល អ្នកបើករថយន្តមានទីលំនៅភូមិផ្សារថ្មីពីរ សង្កាត់ផ្សារថ្មីទីពីរ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប២A០១២០ បើកបរដោយឈ្មោះ មាស តឹម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ អ្នកបើកបរម៉ូតូ មានទីលំនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប។

មូលហេតុ៖ ដោយសាររថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅកែងគ្នា ហើយអ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យ ចំណែក
វត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការនគរបាលក្រុងកែប ដើម្បីដោះស្រាយពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.