ព័ត៌មានជាតិ

ខឹងប្រពន្ធទារលែង វាយមួយដៃចំមុខទ្បើងហើម មានអីខ្នោះបានសម្រេច

ប៉ៃលិនៈ កាលពី​វេលាម៉ោង​ ៥ ល្ងាច​ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ មានករណីអំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងស្ថិត​ក្នុងភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​

ជនរងគ្រោះឈ្មោះ វណ្ណា មុំ ភេទស្រី អាយុ​ ២៥ឆ្នាំ​ រស់នៅភូមិកើតហេតុខាងលើ (របួសហើមមុខ)។ ចំណែកជនសង្ស័យជាប្ដី ឈ្មោះចេន វិចិត្រ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ រស់នៅជាមួយគ្នា បានវាយប្រពន្ធត្រង់មុខមួយដៃ​ ដោយសារ​ខឹង​ប្រពន្ធ​បបួលមកផ្ទះមេភូមិសុំលែងលះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់