ព័ត៌មានជាតិ

ក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរចុះត្រួតពិនិត្យ ទៅលើការអនុវត្តច្បាប់ចំនួន ០៣ គឺ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរចុះអធិការកិច្ចដោយត្រួតពិនិត្យ ទៅលើការអនុវត្តច្បាប់ចំនួន ០៣ គឺ:
១.ច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងវិសោធន៍កម្ម
២.ច្បាប់ស្តីពី ស្តង់ដារកម្ពុជា និងវិសោធន៍កម្ម
៣.ច្បាប់ស្តីពី មាត្រាសាស្ត្រកម្ពុជា និងពិនិត្យលើលិខិតបទដ្ឋានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិសេសពិនិត្យលើលក្ខណៈបច្ចេកទេសខ្សែសង្វាក់ផលិតកម្ម សណ្តាប់ធ្នាប់ អនាម័យ និងសុវត្តិភាពឧស្សាហកម្មជូនដល់ម្ចាស់សិប្បកម្មផលិត ទឹកម្ទេស ចំនួន ០១មូលដ្ឋាន ដែលមានអាស័យដ្ឋានស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

មតិយោបល់