បរទេស៖ កីឡាករវ័យ២២ឆ្នាំ Kounde បច្ចុប្បន្នថ្មីៗនេះត្រូវបានគេមើលឃើញថាទើបតែបានបង្ហាញខ្លួនឲ្យឈុតជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ហើយត្រូវបានអ្នកជំនាញបាល់ទាត់ជឿជាក់ថានឹងអាចក្លាយទៅជាកីឡាករខ្សែការពារដ៏ឆ្នើមបំផុតនាពេលខាងមុខ។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជានឹងមិនអាចបន្តលេងជាមួយនឹងក្លឹបចាស់របស់ខ្លួនបានទៀតខណៈដែល Chelsea កំពុងតែធ្វើការពិភាក្សាគ្នារួចទៅហើយជាមួយនឹងក្លឹប Sevilla ដោយក្នុងនោះគឺមានទាំងការបូកបញ្ចូលកីឡាករ Kurt Zouma ជាមួយនឹងការដោះដូរគ្នាលើកនេះផងដែរ។
Jules Kounde ក្នុងវ័យ២២ឆ្នាំលេងឲ្យក្លឹប Sevilla បានទៅដល់៣៣ដងកាលពីរដូវកាលមុនបានបង្ហាញពីបំណងចង់ចូលរួមក្លឹបតោខៀវ Chelseaយ៉ាងខ្លាំងផងដែរប៉ុន្តែជឿជាក់ថា Sevilla នឹងមិនលក់កីឡាករឆ្នើមរូបនេះចេញក្នុងតម្លៃធូរថ្លៃនោះទេក្រោយទើបតែបានលក់ Bryan Gil រួចមកទៅឲ្យ Spurs ៕
មតិយោបល់