ព័ត៌មានជាតិ

ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាព

សៀមរាបៈ យោងតាមផេក Ministry of Mines and Energy Cambodia បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរបរិស្ថានខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឲ្យផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយត្រូវរើឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ (ផ្ទះល្វែង)។ ក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌនិងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន៕

 

មតិយោបល់