ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនអ្នកបើករ៉ឺម៉កម្នាក់ ពីបទលួច…

ភ្នំពេញ: ករណីអំពើលួច យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង១០នាទី កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៣៤ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរបើករ៉ឺម៉កដឹកឈើ (មានផ្ទុកសារធាតុញៀន) ។
ពីបទលួច (យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥) នៅចំណុចក្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី ខណ:ពេលដែលជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូចនៅចំណុចកើតហេតុ ដោយពុំបានដកកូនសោរចេញពីម៉ូតូ ។

ជនរងគ្រោះឈ្មោះ សាន្ត បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ គោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរ កម្មកររោងចក្រ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ1HA-9569 (ជារបស់ជនរងគ្រោះឈ្មោះ សាន្ត បញ្ញា) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់