ព័ត៌មានជាតិ

ខណៈពេលដែលអាកាសធាតុក្តៅហប់ពុំមានខ្យល់ លោកអភិបាលខេត្តឧត្តរមានជ័យ បានចុះបញ្ជាផ្ទាល់លើការបាញ់ទឹក នៅក្នុងមណ្ឌលប្រឡង

ឧត្ដរមានជ័យៈ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចំពោះដំណើរការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខណៈពេលដែលអាកាសធាតុក្តៅហប់ពុំមានខ្យល់ ឯកឧត្តមអភិបាលខេត្ត បានចុះដឹកនាំបញ្ជាដោយផ្ទាល់លើការបាញ់ទឹក ដើម្បីឲ្យអាកាសធាតុចុះត្រជាក់ និងបន្ធូរបន្ថយបរិយាកាស ក៏ដូចជាដំណើរការប្រឡងឲ្យបានប្រសើរឡើងវិញ៕

មតិយោបល់