បាត់ដំបងៈ យោងតាមផេកនគរបាលជាតិប៉ូលិស បានឲ្យដឹងថា ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យធ្វើតេស្ត (ទឹកនោម) ស្វែងរកសារធាតុញៀន ក្នុងជួរមន្ត្រីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបង្ហាញមុខដើម្បីធ្វេតេស្តទឹកនោមស្វែងរកសារធាតុញៀននៅក្នុងខ្លួន។
ក្នុងករណីរកឃើញថា មន្រ្តីនគរបាលរូបណាមានផ្ទុកសារធាតុញៀន នៅក្នុងខ្លួនមន្ត្រីនគរបាលរូបនោះ នឹងត្រូវចាត់វិធានការជាក់ស្តែង ស្របតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ឬករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន។
យោងតាមលិខិត៦៩/១៩ជប្រគញ ចុះថ្ងៃទីសុក្រ ០១រោចខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហាឆ្នាំ២០១៩របស់ផែនការងារប្រឆាំងគ្រឿងញៀន ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ទៅមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ត្រូវមានវត្តមានដើម្បីធ្វើតេស្តទឹកនោមស្វែងកសារធាតុញៀននៅក្នុងខ្លួន។
ការអនុវត្តបែបនេះគឺដើម្បីបង្ហាញថា មន្រ្តីនគរបាលត្រូវតែជាមន្រ្តីដែលស្អាតស្អំជាពិសេសជាមួយបញ្ហាគ្រឿងញៀននេះតែម្តង៕









មតិយោបល់