ព័ត៌មានជាតិ

ជនសង្ស័យ ជំនាញខាងឆក់និងប្លន់ ព្រមទាំងអ្នកផ្សំគំនិត៣នាក់ ត្រូវសមត្ថកិច្ច បង្ហាញមុខជាសាធារណៈ រួមជាមួយកាំភ្លើង…

ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ ករណីឆក់និងប្លន់ ព្រមទាំងអ្នកផ្សំគំនិត៣នាក់ ជាសាធារណ: រួមជាមួយកាំភ្លើងខ្លីម៉ាកកា៥៩ មួយដើម រួចបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់។

នៅក្នុងការបង្ហាញមុខ នេះដែរជនសង្ស័យ ម្នាក់ត្រូវនគរបាលនាំខ្លួន ទៅស្រាវជ្រាវ មិនមានវត្តមានឡើយ។ ចំណែកជនសង្ស័យ ដែលបង្ហាញមុខ៖

១. ឈ្មោះសុច ច័ន្ទរិន ហៅនិន ភេទប្រុសអាយុ៣៣ឆ្នាំ ជាសន្តិសុខ ឯកជន មានលំនៅភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ
២. កែវ វណ្ណះ ភេទប្រុសអាយុ៣១ឆ្នាំមានលំនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
៣.ឈ្មោះសំ បណ្ឌិតអាយុ៣៣ឆ្នាំមានលំនៅផ្ទះលេខ ១១អឺ២ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ៕

មតិយោបល់