ព័ត៌មានជាតិ

ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងចំនួន ០៣កន្លែងបន្ថែមទៀត ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាពបញ្ចូលហ្គាស

សៀមរាបៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញរបស់ខ្លួន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ជាអន្តរវិស័យ និងស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងចំនួន ០៣កន្លែង នៅភូមិមណ្ឌល១ ភូមិស្ទឹងថ្មី ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឲ្យផ្អាកសកម្មភាពបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាសជាបណ្តោះអាសន្ន ដោយត្រូវរើឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ (ផ្ទះថ្មនិងឈើ ផ្ទះល្វែង និងបន្ទប់បញ្ជូលហ្គាស)។
ក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន៕

មតិយោបល់