បរទេស៖ កីឡាករបារាំង Antoine Griezmann នៅចុងម៉ោងនៃទីផ្សារដោះដូររដូវក្តៅនេះត្រូវបានក្លឹប Barcelona អនុញ្ញាតិឲ្យវិលត្រឡប់ទៅចូលរួមជាមួយនឹងក្លឹបចាស់ AT Madrid វិញហើយក្រោយការរស់នៅទីនេះអស់រយៈពេលប៉ុន្មានរដូវកាលប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តីការវិលត្រឡប់លើកនេះគឺធ្វើឡើងក្នុងលក្ខខណ្ឌខ្ចីជើងដែលមានរយៈពេល២ឆ្នាំជាមួយនឹងជម្រើសក្នុងការផ្ទេរដាច់ទៅ AT Madrid ក្នុងតម្លៃខ្លួនប្រមាណជា ៤០លានអ៊ឺរ៉ូនៅចុងបញ្ចប់នៃកុងត្រា។
ការផ្ទេរលើកនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្លឹបនិងលីគអេស្បាញខណៈដែលកីឡាករម្ចាស់ពានរង្វាន់ពិភពលោករូបនេះគឺអាចវិលទៅរកទីកន្លែងដែលគាត់បានសាងស្នាដៃនិងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញក្នុងអាជីពជាកីឡាករបាល់ទាត់ដំបូង៕
មតិយោបល់