ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត នៅផ្លូវចំណោតលោកយាយម៉ៅ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ ពណ៌ខៀវ ជ្រុលមកបុកពីក្រោយរថយន្តតាកូម៉ា ពណ៌ក្រហម ហើយរុញរថយន្តតាកូម៉ា ទៅបុកពីក្រោយរថយន្តកុងតឺនរ័មួយគ្រឿងផ្សេងទៀត។

ហេតុការណ៍នេះ កើតឡើងនៅផ្លូវចំណោតលោកយាយម៉ៅ ចុះមកកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃ២០ ខែសីហា ឆ្នាំ២០១៩។

ករណីនេះ បណ្តាលឲ្យរថយន្ត២គ្រឿង រងការខូចខាត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

មតិយោបល់