ព័ត៌មានជាតិ

អគ្គិភ័យឆេះ​ផ្ទះពលរដ្ឋ​​ចំនួន​០៣​ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ​នៅ​ស្រុក​សំពៅ​លូន

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​ ៥០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៣​ ភូមិ​តា​ស្ដា​ ឃុំ​តា​ស្ដា ​ស្រុក​សំពៅ​លូន​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៣​ខ្នង​ ។​

​លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​ឆេះផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​ខាងលើ​នេះ​ បណ្តាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​សម្ភារៈ​រួម​មាន​៖​ ១-​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៣​ម៉ែត្រ​ ×​ ៥​ម៉ែត្រ​ ម្ចាស់ផ្ទះ​ឈ្មោះ​ កៅ​ លី​ន​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ខូចខាត​ធុងបាស​ ០១​គ្រឿង​ តម្លៃ​៦០​ម៉ឺន​រៀល​ ទូរទស្សន៍​ ០១​គ្រឿង​ និង​ខោអាវ​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​ ។​

២-​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៣​ម៉ែត្រ​ ×​ ៥​ម៉ែត្រ​ ម្ចាស់ផ្ទះ​ ឈ្មោះ​ ឈ​ន​ ឆ​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ឆេះ​ប័ណ្ណ​ក្រីក្រ​ ០១​សន្លឹក​ លុយ​ខ្មែរ​អស់​៥០​ម៉ឺន​រៀល​ ខោអាវ​ និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង ​។​

៣-​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៣​ម៉ែត្រ​ ×​ ៥​ម៉ែត្រ​ ម្ចាស់ផ្ទះ​ ឈ្មោះ​ ឡុ​ច​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ខូចខាត​លុយ​ចំនួន​១,៥០០,០០០​ម៉ឺន​រៀល​ កង្ហារ​ ០៣​គ្រឿង​ និង​ខោអាវ​របស់​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​ ។​

​ក្នុង​ហេតុការណ៍​នេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល ​ស្រុក​បាន​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ ​ទៅ​បាញ់​ទឹក​ពន្លត់​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ រថយន្ត​ ។​ ក្នុង​ករណី​នេះ​ផង​ដែរ​ មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ៕

មតិយោបល់