ព័ត៌មានជាតិ

ជនជាតិចិនពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច ត្រូវកម្លាំងប៉ុស្តិ៍បណ្ដេញចេញពីប្រទេសកម្ពុជា

ព្រះសីហនុ: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយ កម្លាំងនគរបាលស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីកម្ពុជានូវជនជាតិចិនចំនួនម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ XIONG WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ហើយចិនជនជាតិចិនខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ដែលប្រព្រឹត្តនៅប្រទេសចិន ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ HO1320 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ)៕

មតិយោបល់