ព័ត៌មានជាតិ

Update៖ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ បញ្ជូនខ្លួនជនសង្ស័យ ១៥នាក់ បទល្មើសឆក់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី

កណ្តាល: លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានបញ្ចូនខ្លួនជនសង្ស័យ ១៥នាក់ ទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ដែលកើតហេតុកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០ទៀបភ្លឺ នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកព្រុំ សំណាងបន្តថា!
នៅមុនពេលកើតហេតុ លោក ជឿន សារំនាយប៉ុស្តិ៍ដីឥដ្ឋ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តក្នុងឃុំដីឥដ្ឋក៏បានជួបប្រទះជនសង្ស័យ ២នាក់ រួចក៏បាននាំខ្លួនមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក៏បានសារភាពថា ក្រុមខ្លួនបានធ្វើសកម្មភាពឆក់ក្នុងស្រុកកៀនស្វាយ និងនៅមានបក្ខពួកទៀត។

ក្រោយពីបានចម្លើយមក
លោកក៏បានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក ចុះធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ស្រី.ប្រុសជាបន្តបន្ទាប់។

បានដកហូតវត្ថុតាង៖ ចំនួន ៨គ្រឿងនិងសម្ភារ:មួយចំនួនទៀត។

លោកអធិការស្រុកកៀនស្វាយបន្តទៀតថា ជនសង្ស័យ
១-ឈ្មោះ មាស វត្ធានាថ ហៅនាថ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ ធី ម៉ា ហៅឡា ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមោនពិតប្រាកដ (ឃាត់ខ្លួន)។
៣-ឈ្មោះ អឿន សីហា ហៅសីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្មោះ ប៊ុនណា រដ្ឋា ហៅថា ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៥-ឈ្មោះ ហ៊ុន វិសាល ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយរលំ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៦-ឈ្មោះ សេក រ៉ូនីហៅចន ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៧-ឈ្មោះ រ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៨-ឈ្មោះ ម៉ន សុបញ្ញា ហៅបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមចាន់ សង្កាត់ព្រែកផ្នៅ ខណ្ឌព្រែកផ្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៩-ឈ្មោះ ឈាង ឈីវ ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួល សង្កាត់ពន្ធសាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១០-ឈ្មោះ កឺម ម៉ាណែត ហៅណែត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តៅតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
១១-ឈ្មោះ ឡាច ស្រីកុល ភេទស្រីអាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់បឹងកក ខណ្ឌទួលគោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
១២-ឈ្មោះ ចាន់ ពេជ្រស្រីពីន ភេទស្រីអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១៣-ឈ្មោះ ឃឹម សុវិជ្ចា ហៅជា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអញ្តូង១ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១៤-ឈ្មោះ ហេង រដ្ឋា ហៅម៉ាប ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១៥-ឈ្មោះ សុខ ពៅ ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំជើង សង្កាត់ពញ្ញាពន្ធ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ចំពោះជនសង្ស័យ ១៥នាក់ខាងលើនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់