ព្រៃវែងៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចមុខដីឡូត៍របស់ឈ្មោះ សុខ ឃឿន តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ រថយន្តនិងក្មេង។
រថយន្តទេសចរណ៍ម៉ាក ខន ធីង ពណ៌ពងមាន់ ប្រភេទ ២៥កៅអី ស្លាកលេខ ព្រះសីហនុ 3A-5789 បើកបរដោយឈ្មោះ តី ប៉ូច ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរមានទីលំនៅភូមិ ឃុំត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ទិសដៅពីកើតទៅលិច។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង1E-9907 ជាកម្មសិទ្ធរបស់ឈ្មោះ មាស សុខជា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅ ភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ចតនៅលើចិញ្ចើមផ្លូវ។
ក្មេងរងគ្រោះឈ្មោះ យ៉ាន ពីន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មានទីលំនៅភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ស្នាក់នៅបណ្ដោះអាសន្នភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង រងរបួសជើងទាំងពីរ (អង្គុយលេងលើម៉ូតូ)
ជនរងគ្រោះបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ រថយន្តនិងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង។
មូលហេតុ៖ ដោយសាររថយន្តបើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ក៏រេចង្កូតទៅបុកម៉ូតូដែលចតនៅលើ ចិញ្ចើមថ្នល់ដែលក្មេងរងគ្រោះអង្គុយលេងពីលើ។
ក្រោយពីបុកម៉ូតូរួចរថយន្តបានបើកបរចេញពីកន្លែងកើតហេតុ ហើយត្រូវប្រជាពលរដ្ឋ និងប៉ូលីសដេញតាមចាប់បានទាំងអ្នកបើកបរនិងរថយន្ត៕
មតិយោបល់