ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលក់យន្តហោះចម្បាំង F-16 ចំនួន ៦៦ គ្រឿង ទៅឱ្យកោះតៃវ៉ាន់

អាមេរិក: ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ បានយល់ព្រមលក់យន្តហោះចម្បាំង F-16 ចំនួន ៦៦ គ្រឿងទៅឱ្យកោះតៃវ៉ាន់ ដែលសកម្មភាពនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុងប៉េកាំង មានការខឹងសម្បារ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

តាមរយ:សកម្មភាពនេះ តៃវ៉ាន់នឹងទទួលបានយន្តហោះចម្បាំង ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lockheed Martin ដែលមានឈ្មោះថា F-16C / D Block 70 ក្នុងកិច្ចព្រមព្រៀងមួយ ដែលទំហំទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារអាមេរិក។

ដោយរដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្តល់ភ្លើងខៀវដល់ការស្នើសុំលក់យន្តហោះទាំងនេះ បន្ទាប់ពីមានការជូនដំណឹងពីសភា កាលពីសប្តាហ៍មុន៕

មតិយោបល់