ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូ​វសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ព្រះសីហនុ: កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លូនជនសង្ស័យម្នាក់។

ជនសង្ស័យខាងលើឈ្មោះ. Chen Hao ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅជិនប៉ិ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតជារួមមាន៖ ម្សៅពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន២២ កញ្ចប់ (កញ្ចប់ធំ១កញ្ចប់) ថ្នាំញៀនWY ១០ គ្រាប់ ជញ្ជីញថ្លឹង១ គ្រឿង ទូរស័ព្ទ២គ្រឿង៕

មតិយោបល់