បាត់ដំបងៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៣-២៥៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបណ្តាលអោយមនុស្ស០១នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ០២នាក់រងរបួសធ្ងន់ស្រាល។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1A-6493 អ្នកបើកបរឈ្មោះ អេង ភារុណ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកបរពីទិសខាងបាត់ដំបងមុខទៅទិសខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្តស្របទិសគ្នាក៏ជ្រុលចង្កូតទៅបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ បាត់ដំបង 1AE-3155 ជិះមានគ្នាចំនួន ០២នាក់ អ្នកបើកបរឈ្មោះ តាំ វហីត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ សុះ រ៉ទី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទី២ ឃុំស្វាយឃ្លាំង ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម ដែលកំពុងបើកបរច្រាស់ ទិសគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំនែកភាគីខាងម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ។ ក្រោយពីចុះពិនិត្យកន្លែងកើតហេតុរួច សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យស្រុក ចំនែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកមធ្យោបាយបង្កទាំងពីរនគរបាលស្រុកមោងឫស្សី បានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់