The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកលោក Joachim Low នឹងត្រៀមខ្លួនក្នុងការទទួលយកតំណែងជាគ្រូបង្វឹករបស់ក្លឹប Fenerbahce នៅចុងរដូវកាលខាងមុខនេះហើយ។
គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះត្រូវបានប្រភពដដែលបញ្ជាក់ដែរថានឹងចុះកុងត្រាដែលមានរយៈពេល៣ឆ្នាំដើម្បីទៅជំនួសតំណែងរបស់លោក Ismail Kartal ជាមួយនឹងក្លឹបយក្សរបស់តួកគីមួយនេះ។
គួរឲ្យដឹងដែរថាលោក Low មិនបានធ្វើការងារឡើយគិតចាប់តាំងតែពីបានចាកចេញពីជម្រើសជាតិអាល្លឺម៉ង់ក្រោយពេលដែលបានដឹកនាំក្រុមឲ្យធ្លាក់ចេញពីការប្រកួតពានរង្វាន់អឺរ៉ូឆ្នាំ២០២០កាលពីខែកក្កដាកន្លងមក៕
មតិយោបល់