ព័ត៌មានជាតិ

កំពុងតែដាំដំណាំ នៅក្រោយផ្ទះរន្ទះបាញ់ស្លាប់

សៀមរាប: ស្រ្តីម្នាក់កំពុងដាំដំណាំនៅខាងក្រោយផ្ទះ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង១៧និង២០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាត្រាវ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាល ស្រុកប្រាសាទបាគង បានឲ្យដឹងនារសៀលថ្ងៃទី២០ ខែកក្កដា នេះថា ករណីនេះ បានកើតឡើង ដោយសារស្រ្តី២នាក់បានទៅដាំខ្ទឹមនៅខាងក្រោយផ្ទះ ហើយត្រូវរន្ទះបាញ់ បណ្តាលឲ្យឈ្មោះ ពុំ ប្រិយ ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិតាត្រាវ(ស្លាប់)។ ២-ឈ្មោះ វន សារុំ ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនទាវឃុំចាន់ស ស្រុកសូទ្រនិគមរបួសស្រាល នៅភូមិតាត្រាវ ឃុំកន្ត្រាំង មិនរងរបួសអ្វីឡើយ។

បន្ទាប់ពីកើតហេតុភ្លាមៗបងប្អូនពលរដ្ឋបានដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្គោះ ប៉ុន្តែសពនោះត្រូវបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសពនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់